ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំរបស់ឥណ្ឌា Zomato សង្ឃឹមប្រមូលលុយបាន ១,៣ពាន់លានដុល្លារ

ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំរបស់ឥណ្ឌា Zomato បានប្រកាសផែនការកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកក្កដា ដើម្បីប្រមូលថវិកាចំនួន ៩៣,៧៥ ពាន់លានរូពី (ឬ ១,៣ ពាន់លានដុល្លារ) តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (initial public offering) របស់ខ្លួន។